សូមចុចលើរូបភាពនេះដើម្បីទៅកាន់ឆានែលរឿងព្រេ ខ្មែរ

សូមចុចលើរូបភាពនេះដើម្បីទៅកាន់ឆានែលរឿងព្រេ ខ្មែរ
សូមកុំភ្លេចចុចSubscribe ដើម្បីទទួលបានវីដេអូថ្មីៗរាល់ថ្ងៃ

Saturday, November 4, 2017

រឿងព្រេងខ្មែរ-រឿងប្រាសាទនាគព័ន្ធ|Khmer Legend- Neak pean Temple, Siem Re...



ប្រាសាទនាគព័ន្ធជាប្រាសាទបុរាណរបស់ខ្មែរដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ដែលជាទីតាំងមន្ទីរពេទ្យសម័យបុរាណ ។ចង់ដឹងថាប្រាសាទនេះមានជាប់ទាក់ទងទៅនឹងភាពអស្ចារ្យយ៉ាងណាខ្លះនោះ សូមលោកអ្នកតាមដានស្ដាប់នូវរឿងព្រេងខ្លីរបស់ខ្ញុំបាទនេះដូចតទៅ!!!!!



ប្រាសាទនាគព័ន្ធជាប្រាសាទបុរាណរបស់ខ្មែរដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ដែលជាទីតាំងមន្ទីរពេទ្យសម័យបុរាណ ។ចង់ដឹងថាប្រាសាទនេះមានជាប់ទាក់ទងទៅនឹងភាពអស្ចារ្យយ៉ាងណាខ្លះនោះ សូមលោកអ្នកតាមដានស្ដាប់នូវរឿងព្រេងខ្លីរបស់ខ្ញុំបាទនេះដូចតទៅ!!!!!

       
ប្រាសាទ​នាគព័ន្ធ
ស្ថិតនៅ​ផ្លូវ​វង់​ធំ​នៃ​តំប​ន់​អង្គរ លើ​ទំហំ​ដី​ ៣៥០​ម៉ែត្រ​ បួន​ជ្រុង​ស្មើ
មាន​ចមា្ងយ​ ១៨​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្តសៀមរាប ។
ប្រាសាទ​នេះ​មាន​សណ្ឋាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទាំង​អស់ គឺមាន​តែ​ប្រាសាទ​មួយសង់​នៅ​កណ្តាល​បាត​ស្រះ
។​ ប្រាសាទ​មាន​រាង​ប្រហាក់ប្រហែល​នឹង​ចេតិយ ប៉ុន្តែ​នៅ​ជ្រុង​កំពែង​ទាំង​៤​ទិស
យើងឃើញ​មាន​កន្លែង​សម្រាប់​ព្យាបាល​ដល់​មនុស្ស​ដែល​ខ្វះ​ធាតុ​ទាំង​៤​
នៅក្នុង​ខ្លួន ។​ ​បើ​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ដែល​និទាន​តៗ​គ្នា​មក​ថា
ធាតុ​ទាំង​៤​នេះ គឺ​៖ ធាតុ​ទឹក​
, ធាតុ​ដី​, ធាតុ​ភ្លើង និង ធាតុ​ខ្យល់ ។
មនុស្ស​យើង​ណា​ម្នាក់​បើសិន​ខ្វះ​ធាតុ​អ្វីមួយ​ក្នុងចំណោម​ធាតុ​ទាំង​៤
គឺ​អាច​ទៅ​ព្យាបាល​នៅ​ទី​ប្រាសាទ​នេះ ហើយ​កន្លែង​ព្យាបាល​ធាតុ​ទាំង​៤
គឺ​ស្ថិតនៅ​ខុសៗ​គ្នា​ទាំងអស់ ពោល​គឺ​នៅ​ជុំវិញ​គ្រប់​ជ្រុង​នៃ​ទិស​ទាំង​៤
ជុំវិញ​ប្រាសាទ​តែម្តង ។​


​ ​


ទិស​ខាងកើត​នៃ​ប្រាសាទនាគព័ន្ធ​តំណាងឱ្យ​ព្រះ​វិស្ណុ
សម្រាប់​ព្យាបាល​មនុស្ស​ណា​ដែល​ខ្វះ​ធាតុ​ដី ។
ជំនា​ន់នោះ​បើ​មនុស្សណា​ខ្វះ​ធាតុ​នេះហើយ
គេ​ត្រូវតែ​បញ្ជូន​មនុស្ស​នោះ​ដើម្បី​មក​ព្យាបាល​ ដោយ​អង្គុយ​សំពះ​នៅខាងក្រោម​មាត់​ព្រះ​វិស្ណុ
ដែល​មាន​ក្បាល​ជា​រូប​មនុស្ស
ហើយ​ព្រះគ្រូ​ដែល​ព្យាបាល​ត្រូវ​ដងទឹក​ពី​ក្នុង​ស្រះ
​ដែល​ជា​ទឹក​ថ្នាំ​ដ៏​ស័ក្តិសិទ្ធិ​ចាក់​ពីលើ​
,​ ទឹក​នោះ​ហូរ​ចូល​តាម​មាត់​ព្រះ​វិស្ណុ​
ធ្លាក់​មកស្រោច​លើ​ក្បាល​អ្នកជំងឺ ពេល​នោះ​អ្នកជំងឺ​នឹង​ជាសះស្បើយ​
, មាន​ធាតុដី​នេះ​ឡើង​វិញ ។​



​ទិស​ខាងលិច​នៃ​ប្រាសាទ​តំណាងឱ្យ​ក្បាល​សេះ
សម្រាប់​ព្យាបាល​ឱ្យ​មនុស្ស​លោក​ដែល​ខ្វះ​ធាតុ​ខ្យល់ ​។ បើសិនជា
អ្នក​ណា​ត្រូវ​ហោរា​ទាយ​ដឹង​ថា​ ខ្វះ​ធាតុ​ខ្យល់
អ្នក​នោះ​ត្រូវតែ​មក​ព្យាបាល​នៅ​ប្រាសាទ​នេះ ដោយ​ឱ្យ​អង្គុយនៅ​ពីក្រោម​មាត់​សេះ​ហើយ​លើក​ដៃ​ទាំង​ពីរ​សំពះ​ឡើងលើ
ហើយ​ព្រះគ្រូ​ដែលជា​អ្នក​ព្យាបាល បាន​ដងទឹក​ក្នុង​ស្រះ​ដែល
ជា​ទឹក​ថ្នាំ​ខ្មែរ​ដ៏​ស័ក្តិសិទ្ធិ​នោះ​មក​ចាក់​ពីលើ
ហើយ​ទឹក​នេះ​ធ្លាក់​ចូល​មក​ក្នុង​មាត់​សេះ​បន្ត​ហូរ​មក​ស្រោច​លើ​ក្បាល​ ខ្លួន
ប្រាណ​អ្នកជំងឺ ធ្វើឱ្យ​អ្នកជំងឺ​នឹង​មាន​ធាតុខ្យល់​នេះ​ឡើង​វិញ ។​


​ ​


ទិស​ខាងត្បូង​នៃ​ប្រាសាទ​សំរាប់​មនុស្ស​ខ្វះ​ធាតុ​ភ្លើង​ ។​
នៅ​ទិសខាងត្បូង​នោះ មាន​រូប​ក្បាល​តោ​សម្រាប់​ព្យាបាល
ដោយ​ព្រះគ្រូ​តម្រូវ​ឱ្យ​អ្នកជំងឺ​ដែល​ខ្វះ​ធាតុភ្លើង​អង្គុយ​សំពះ​
នៅក្រោមក្បាល​តោ ដោយ​ព្រះគ្រូ​ចុះ​ដងទឹក​ពី​ក្នុង​ស្រះ​មកចាក់​តាម​ទ​រ
ហើយ​ទឹក​ថ្នាំ​នោះ​នឹង​ហូរ​ធ្លាក់​តាម​មាត់​តោ​មក​ស្រោច​លើ​ខ្លួនប្រាណ​ អ្នកជំងឺ
ធ្វើឱ្យ​មនុស្ស​ដែល​មាន​អាការៈរោគ​ខ្វះ​ធាតុ​ខាងលើ​នឹង​ត្រូវ​ជា​សះស្បើយ​ ឡើងវិញ
។​


​ ​


ទី​៤
បើ​មនុស្ស​ណា​ម្នាក់​ត្រូវបាន​ហោរាសាស្ត្រ​ទាយ​ថា​មាន​ខ្វះ​ធាតុទឹក ត្រូវ​បញ្ជូន​មក​ទិស​ខាងជើង
ដែល​មាន​រូប​ក្បាលដំរី​ សម្រាប់​ព្យាបាល​ឱ្យ​ជា
ដោយ​ព្រះគ្រូ​ព្យាបាល​តម្រូវ​ឱ្យ​អ្នកជំងឺ​មក​អង្គុយ​ក្រោម​ព្រះបាត​ដំរី
ហើយ​លើកដៃ​ទាំង​ពីរ​ឡើង​លើ​សំពះ
ពេល​នោះ​ព្រះគ្រូ​ចុះ​ទៅ​ដងទឹក​ក្នុង​ស្រះ​នៃ​ប្រាសាទ​ដែល​ជា​ទឹក​ថ្នាំ​ដ៏​
ស័ក្តិសិទ្ធិ​មកចាក់តាម​ទរ ហើយ​បន្ត​ហូរ​ធ្លាក់​តាម​មាត់​ដំរី
ស្រោចស្រព​លើ​ខ្លួនប្រាណ​អ្នកជំងឺ​
ធ្វើឱ្យ​អ្នកជំងឺ​មាន​ធាតុទឹក​នេះ​ឡើងវិញ​ភ្លាមៗនាពេល​នោះ​ដែរ ។​




ព្រេង​និទាន​ខ្មែរ​មួយបានចែងថា
កាលពីដើម​ឡើយ​នៅ​ក្នុង​ស្រះ​មួយ​ដែល​ស្តេច​ជំនាន់​នោះ​បាន
សាងសង់​ប្រាសាទ​ក្នុង​ទឹកស្រះ​នេះ មាន​ប្ញ​ស​ឈើ
ប្ញ​សព្រៃ​១.២០០​មុខ​ដែល​ត្រាំ​នៅក្នុង​ស្រះ​នេះ ដោយប្ញស​ឈើ​ទាំង ១.២០០​មុខ​នេះ
គឺ​សុទ្ធតែ​ដើម​ថ្នាំ​ទាំង​អស់​សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​ដែល​ខ្វះ​ធាតុ
​ទាំង​៤ គឺ​ធាតុទឹក​
, ធាតុ​ដី​, ធាតុ​ភ្លើង​,
ធាតុ​ខ្យល់ ហើយ​ទឹក​ថ្នាំ​ដែល​ត្រាំ​ក្នុង​ស្រះ​គឺជា​វត្ថុ​ដ៏​ស័ក្តិសិទ្ធិ​បំផុត​
សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ ។




ចាស់ៗបាន​និទានតៗគ្នាទៀតថា ទឹកស្រះ ដែលនៅព័ទ្ធជុំវិញ
ប្រាសាទនាគព័ន្ធ​នេះ គឺជា​តំណាង​សាគរ​ដ៏​ធំ​ល្វឹងល្វើយ និង តំណាង​ពិភពលោក​ដ៏​ធំ
​ដែល​មាន​មនុស្ស​មួយក្រុម​នា​សម័យ​បុរាណ​មាន​ចំនួន​១២​ នាក់
បាន​ជិះ​សំពៅ​តាម​មហាសមុទ្រ​នេះ ហើយ​ក៏​ប៉ះ​នឹង​ភ្លៀង​ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា
បោក​មក​លើ​មនុស្ស​ទាំង​១២​នាក់​នោះ​ឱ្យ​លិច​កណ្តាល​សមុទ្រ
ពេលនោះ​មាន​យក្ខិនី​មួយ​ដ៏​ធំ
បាន​ប្រែកាឡា​ជា​មនុស្ស​លោក​ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ដោយ​
ខ្យល់ព្យុះ​នេះ មក​ដាក់​លើ​កោះ​មួយ
ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្នុង​គោលបំណង​ទុក​ធ្វើ​ជា​ចំណីអាហារ ។​
ក្រោយ​ពី​មនុស្ស​១២​នាក់​នោះ ​រស់នៅ​លើ​កោះ
ព្រះ​លោកេស្វរៈ​បាន​មក​ពន្យល់​សុបិន្ត​ដល់​មនុស្ស​១២​នាក់​នេះ ដោយ​និយាយថា
អ្នកឯង​ទាំងអស់គ្នា​នេះ​កំពុងតែ​ចាញ់បោក​គេ​ហើយ ស្រី​ម្នាក់​ដែល​កំពុង​ចិញ្ចឹម​បីបាច់​ថែរក្សា​ឯង​នេះ​គឺជា​យក្ខិនី
គឺ​ចិញ្ចឹម​ពួក​ឯង​សម្រាប់​ជា​ចំណី​អាហារ ។ តែបើ​ពួក​ឯង​ចង់​រត់​ចេញពី​កោះ​នេះ
យើង​នឹង​ប្រែកាឡា​ជាសេះ​ចុះមក​ធ្វើឱ្យ​ពួក​ឯង​១២​នាក់​តោង​កន្ទុយ​ហើយ​ហោះ​
ចេញពី​កោះ​នេះ ដើម្បី​គេច​ចេញពី​ចំណី​យក្ស ។ ​ពេល​នោះ​ដែរ​ ក្រុម​មនុស្ស​ទាំង​១២​នាក់​ដែល​នៅលើ​កោះ
ក៏​បាន​យល់ព្រម​ឱ្យ​លោកេស្វរៈ​ប្រែកាឡា​ហើយ​នាំ​ពួកគេ​ចេញ​ពី​ទី​កោះ។
ដូច្នេះហើយបានជាគេកសាងរូបសេះសមួយដ៏ធំមួយ នៅក្នុងស្រះពីខាងកើតប្រាសាទនាគព័ន្ធ​
នេះ ទុក​ដើម្បី​ឧទ្ទិស​ដល់​សត្វ​សេះស​ខាងលើ ។​




​ប្រាសាទ​នាគព័ន្ធ ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​
ទ្រង់​កសាង​នៅ​កណ្តាល​សតវត្សរ៍​ទី​១៨​នៃ​ ពុទ្ធសករាជ​(​ព​.​ស​១៧២៤-១៧៤៤)​
ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ពោធិសត្វ​លោកេស្វរៈ ។ រឿងព្រេង​និទាន​ខាងលើនេះ
គ្រាន់តែ​ជា​រឿងនិទាន​ខ្មែរ​យើង ជំនាន់​មុន​និយាយ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ ៕

No comments:

Post a Comment